ភ្នំពេញ ៖ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។
ក្រោយមកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចផ្អាកការងារលោក លឹម វាសនា ជាបណ្តោះអាសន្ន ហើយតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារ ជាប្រធានស្តីទីវិញ។
សូមអរគុណ និងគាំទ្រចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំ ដែលបានរកឃើញសាវតា និងភាពមិនប្រក្រតីចំពោះរឿងនេះ។
ត្រូវបានប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សាត់ ភី អត្តលេខ ០៣១២ អនុប្រធាន ពន្ធនាគារខេត្តស្ទឹងត្រែង ជាប្រធានស្តីទី ពន្ធនាគារខេត្តស្ទឹងត្រែង។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រុមប្រឹក្សានិង គណៈអភិបាលខេត្តស្ទឹងត្រែង ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិលនិងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ និងប្រការ២ ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕