សៀមរាប​៖ ស​ត្ថ​កិច្ច​ចម្រុះ​របស់​ខេត្តសៀមរាប បានធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់​ជិត​១០​គីឡូក្រាម​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ។a drug sr2

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​២០ ខែកក្កដា នេះ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​ផ្នែក​នីតិវិធី​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត វេលា​ម៉ោង​១០៖៣០​នាទី​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធន ឆ​វ័​ន្ទ ហៅ ណាត់ ស្រុកកំណើត​ភូមិ​តា​កុក​១ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង សព្វថ្ងៃ​រស់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។

កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​ម្សៅ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១០​ដុំ ស្មើនឹង​ទម្ងន់ ៩៩៥៥,៦៥​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់ ពណ៌​ផ្កាឈូក​សញ្ញា WY ចំនួន ០៥​គ្រាប់ ថវិកា​១៦០០​ដុល្លារ និង​ថវិកា​រៀល​មួយចំនួនទៀត​។​ក្រោយពី​សាកសួរ​តាម​នីតិវិធី នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​​តាម​ប្រភពពី​ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​កើត​ហា​តុ​ខាងលើ​នោះ កម្លាំងចម្រុះ​របស់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដោយមាន​ការសហការ​ពី​ស្នងការ​នគរបាល​ខេត្តសៀមរាប ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ត្រួតពិនិត្យ​យានយន្ត​មួយគ្រឿង និង​បាន​រកឃើញ គ្រឿងញៀន​ជាច្រើន​ដុំ នៅ​ចំណុច​លើ​ដងផ្លូវ ស្ថិតនៅ​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក​។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ