ខេត្តព្រះវិហារ ៖ ក្មេងទំនើងចំនួន២ក្រុម បានប្រើប្រាស់ ដាវ កាំបិត ដំបង ដេញវាយ និងកាប់គ្នា នៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យ: ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារត្រូវបានសមត្តកិច្ចឃាត់ខ្លួន ។a gang vihea1
ក្រោយកើតហេតុលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាទៅស្នងការរងទទួលផែនជំនាញព្រហ្មទណ្ឌ ឲ្យចុះទៅសហការជា មួយនគរបាលស្រុករវៀង និងមូលដ្ឋាន ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្មេងទំនើង២ ក្រុម មានចំនួន៨នាក់នេះ ។ក្រុមទី១ មាន៥ នាក់ ៖១.ឈ្មោះ គៀន ផាន្នី ហៅអូន ភេទប្រុស អាយុ១៩ ឆ្នាំ២.ឈ្មោះ បុន សេន ភេទប្រុស អាយុ១៨ ឆ្នាំ៣.ឈ្មោះ ឌឹន ភារ: ភេទប្រុស អាយុ១៨ ឆ្នាំ (៣ នាក់នេះរស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ) ។៤.ឈ្មោះ រឹត យ៉ា ភេទប្រុស អាយុ២២ ឆ្នាំ៥.ឈ្មោះ ជា ដៀម ភេទប្រុស អាយុ២៨ ឆ្នាំ (២ នាក់ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ) ។
ក្រុមទី០២ មាន៣ នាក់ ៖១.ឈ្មោះ ស៊ិញ រ៉ាទី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាសន្តិសុខក្រុមហ៊ុន២.ឈ្មោះ លួន បញ្ញា ហៅលឹម ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុន
៣.ឈ្មោះ សៀម សីហា ហៅសុខ ភេទប្រុស អាយុ១៧ ឆ្នាំ មុខ របរ កម្មករក្រុមហ៊ុន ៣ នាក់នេះរស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២ ក្រុមខាងលើបានឲ្យដឹងថា កន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នា ដូច្នេះទើបមុនពេលសមត្តកិច្ចចាប់ខ្លួននេះ គឺពួកគេបានណាត់គ្នា ដើម្បីដោះស្រាយគំនុំចាស់នោះ ។
វុត្ថុតាងដកហូតរួមមាន ៖.ម៉ូតូ ចំនួន២គ្រឿង.ដាវ ១.កាំបិត ១.ដំបងឈើ ២និង ដំបងដែក១ ដើម ។ចម្លើយ និងវត្ថុតាងចាប់យកដែលពាក់ពន្ធបទល្មើសព្រហ្មទណ្ឌនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕