ស្ទឹងត្រែង៖ នៅថ្ងៃទី១៨ ខែកក្កដានេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនបុរសចំនួន២នាក់ ដែលកងទ័ពព្រុំដែនចាប់ខ្លួននៅចំណុចភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ជូនមកយកទៅដាក់ពន្ធនាគារពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១ម៉ឺនគ្រាប់ ។a drug lao
អាវុធខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កងទ័ពដែលឈរជើងនៅក្បាលកោះឈើទាលធំ ស្ថិតនៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ចាន់សីហា មេបញ្ជាការងផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងឃាត់ខ្លួជនសង្ស័យចំនួន០២នាក់ ឈ្មោះ លឺ ទ្បួងម៉ានី ភេទប្រុស អាយុ
៣៣ឆ្នាំ ជនជាតិទ្បាវ នៅភូមិឃីខួយ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ នៃប្រទេសទ្បាវ និងឈ្មោះ លីន គីក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ។ដោយមានការសម្របសម្រូលពីលោក ស៊ិន សុហឹង ព្រះរាជ្ញាររងអមសាលាដំបូងខេត្តស្ទឹងត្រែង លោវរសេនីយ៍ឯក ចាន់ ប៊ុនណា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបានប្រគល់វត្ថុតាង និងជនសង្ស័យខាងលើឲ្យជំនាញការិយាល័យប្រឆាំងគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។សូមបញ្ជាក់ថា ចំពោះវត្ថុតាង រឹបអូសពីជនសង្ស័យរួមមានគ្រឿងញៀនមេតំហ្វេតាមីន(WY)ចំនួន៤៨កញ្ចប់តូច ស្មើនឹង៩.៦០០គ្រាប់ទម្ងន់សុទ្ធ ៩៦៦,៤ក្រាម និងទូរស័ព្ទដៃចំនួន១គ្រឿង លុយទ្បាវចំនួន ៧,៨០៥០០០គីបថែមទៀត៕a drug lao1