​សមត្ថកិច្ច ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែកក្កដា​នេះ ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​និង​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦១១​ដឹកនាំ​ដោយ​ស្នងការរង​ទទ​យល​ផែន​ដោយមាន​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ដូ​រ៉ា អង្គ​ប្រទាន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​៥:៣០​នាទី នៅ​ចំណុច​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៦១-១៦២/១​ស្ថិតក្នុង ភូមិ អូ​តា​មោ ឃុំ មនោ​រម្យ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វា​តំបន់​ព្រំដែន ព្រៃ​តា​អី វរ​សេនា​តូច​ការពារ​ព្រំដែន​៦១១​បានចេញ​ល្បាត​នៅតាម​បន្ទាត់​ខ្សែក្រវាត់​ព្រំដែន​។

​ខណៈ​កំពុង​ចេញ​ចំណុច​ខាងលើ​ក៏បាន​ជួប​មុខសញ្ញា​សង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​កញ្ចប់​កេស​អីវ៉ាន់​ដែល​ជនសង្ស័យ​ដឹក​តាម​ម៉ូតូ ពេលនោះ​ជនសង្ស័យ​ដឹងខ្លួន​ក៏​ផ្តួល​ម៉ូតូ​និង​កញ្ចប់​អីវ៉ាន់​ចោល​រួច​រត់គេចខ្លួន​ចូលទៅក្នុង​ទឹកដី​ប្រទេស​វៀតណាម នៅពេល​កម្លាំង​ដេញតាម​ជនសង្ស័យ​នោះ​ជនសង្ស័យ​ក៏បាន​ដក​អាវុធខ្លី​បាញ់​សំដៅ​មកលើ​សមត្ថកិច្ច​ជាច្រើន​គ្រាប់ តែ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​មកលើ​កម្លាំង​នោះទេ​។

​បច្ចុប្បន្ន សំណុំរឿង​រួមជាមួយ​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​សូមបញ្ជាក់ថា​ថា​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​សម​ត្ត​កិច្ច​ចាប់បាន​ជនជាតិ​នី​ហ្សេ​រិ​យ៉ា​ម្នាក់​នាំ​គ្រឿងញៀន​ពី​វៀតណាម​ចូល​ខ្មែរ​ប្រមាណ​ជិត​២០​គីឡូក្រាម​ដែល​លោក​អភិ​សន្តិ​ស​សុខា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាសថា​មាន​មន្ត្រី​មានអំណាច​នៅ​ពីក្រោយ​ដែល​លោក​កំពង់

​នៅពេល​ត្រួតពិនិត្យ​កេស​អីវ៉ាន់​ដែល​ជនសង្ស័យ​ទម្លាក់ចោល​សមត្ថកិច្ច​បា​ន​ឆែក​ក្នុង​កេស​អីវ៉ាន់​ឃើញ​មាន​វត្ថុតាង​មួយចំនួន​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​០៩​កញ្ចប់ ទម្ងន់​សុទ្ធ​៨៨៦៣,៧៣​ក្រាម​(៨​គីឡូ​៨៦៣.៧៣​ក្រាម​), បង់​អាវុធខ្លី​០១ មាន​គ្រាប់​០៤​គ្រាប់​, សំបក​ផ្ទុះ​០៣ ម៉ូតូ​០២​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​វៀតណាម​០១​សន្លឹក​។​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នៃ​ការបញ្ជូន​ព័ត៌មាន​ពី​សមត្ថកិច្ច​កម្ពុជា​បាន​ទាន់ពេលវេលា​នៅវេលា​ម៉ោង​០៧​ព្រឹក​ក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​វៀតណាម​បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​បាន​០១​នាក់​នៅក្នុង​ទឹកដី​ប្រទេស​វៀតណាម រីឯ​បក្ខពួក​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន​។

ស្វាយរៀង​៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ក្នុងចំណោម​២​នាក់​ដែល​ចូល​ដី​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន ដោយ​រឹបអូស​បាន​គ្រឿងញៀន​ទម្ងន់​ជិត​៩​គីឡូក្រាម​នៅ​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ស្វាយទាប​កាលពី​ថ្ងៃទី​១២​កក្កដា​។a drug vn

By admin

Leave a Reply

Your email address will not be published. Required fields are marked *