អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី ១៤ ខែកក្កដា ទីភ្នាក់ងារFBI របស់អាមេរិកបានប្រកាសថា បុរសអាយុ ២០ ឆ្នាំម្នាក់នៅរដ្ឋPennsylvania ជាជនជាប់សង្ស័យក្នុងករណីបាញ់ប្រហារលើលោកត្រាំ អតីតប្រធានាធិបតីអាមេរិក ។ បរុសរូបនេះត្រូវបាញ់ស្លាប់នៅហ្នឹងកន្លែងរៀបចំពិធីជួបជុំអ្នកគាំទ្រនិងឃោសនារកសំឡេងឆ្នោត ។
គេហទំព័រ «CCFR China state-controlled media » ផ្សាយថា ៖ ទីភ្នាក់ងារFBI របស់អាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា បរុសរូបនេះឈ្មោះ Thomas Matthew Crooks ឥឡូវនៅមិនទាន់ដឹងច្បាស់ពីចេតនារបស់គាត់នោះទេ ក៏មិនទាន់រកឃើញថា តើគាត់មានទំនាក់ទំនងជាមួយអង្គការភេរវកម្មបរទេសឬអត់នោះដែរ ឈ្នោះរបស់គាត់ក៏មិនដែលត្រូវបញ្ចូលក្នុងបញ្ជីឃ្លាំមើលនៃស្ថាប័នអនុវត្តច្បាប់ដែរ ។ ទីភ្នាក់ងារFBI របស់អាមេរិកនឹងធ្វើការស៊ើបអង្កេតជាបន្តទៀតចំពោះសាវតាររបស់គាត់ ព្រមទាំងបានបិទខ្ទប់ទីលំនៅរបស់គាត់រួចហើយ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្រុមការងារឃោសនារកសំឡេងឆ្នោតរបស់លោកត្រាំ បានថ្លែងថា លោកត្រាំមិនរងការប៉ះពាល់ខ្លាំងទេ ឥឡូវមានស្មារតីល្អប្រសើរ ។ ការរៀបចំសកម្មភាពឃោសនារកសំឡេងឆ្នោតគ្មានការប្រែប្រួលទេ តាមផែនការ លោកនឹងចូលរួមសមាជបក្សសាធារណរដ្ឋដែលនឹងរៀបចំធ្វើនៅក្រុងMilwaukee រដ្ឋWisconsin នៅពោលនោះ លោកនឹងត្រូវលើកឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋជាផ្លូវការ ។
ខាងក្រោមនេះ ជារូបភាពបង្ហាញពីទីតាំងរវាងខ្មាន់កាំភ្លើងនិងវេទិកាដែលអតីតប្រធានាធិបតីដូណាល់ ត្រាំឈរថ្លែងកាលពីថ្ងៃសៅរ៍ នៅ ទីក្រុង Butler រដ្ឋ Pennsylvania៕