ព្រះវិហារ​៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​មាន ចំនួន​៨​នាក់ ដែល​ប្រើ ដាវ កាំបិត​បុ័ងតោ កាំបិតផ្គាក់ ដំបង និង​ជំ​ពាម​កៅស៊ូ បើកឆាក​ប្រយុទ្ធ​គ្នា នៅ​ភូមិ​ចា​រ្យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន​ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​ខេត្តព្រះវិហារ​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៤​បន្ទាប់ពី​ត្រុ​វ​បាន​ឃាត់ខ្លួន​។​

យោង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ចេញ​លោក ផេង កុសល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រះវិហារ ក្រុម​ក្មេង​ទំនើង​ទាំង​៨​នាក់​ដែល​កាប់​ចាក់​គ្នា​ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ «​ហិង្សា​ដោយ​ចេតនា (​ទៅវិញទៅមក​)» ប្រព្រឹត្ត​នៅ​ភូមិ​ចា​រ្យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​បានសេចក្តីថា​មិនទាន់​សម្រេច​ធា​ភាគី​ខាង​ណា​ខុស​ឬ​ត្រូវ​។​

​ដិ​ការ​បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​នេះ ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តព្រះវិហារ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ឲ្យ​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តព្រះវិហារ ទទួល​និង​ឃុំខ្លួន​ក្មេង​ទំនើង​ទាំងនេះ រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។​​សូមបញ្ជាក់ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម ចំនួន​៨​នាក់​នេះ បាន​បើកឆាក​ប្រយុទ្ធ​គ្នា ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត ដោយ​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​ដកហូត​បាន​វត្ថុតាង​មាន ដាវ​១ កាំបិត​ផ្កាក់​២ កាំបិត​បុ័ងតោ​១ ដំបង​ឈើ​ជ្រុង​២​កំណាត់ និង​ជំ​ពាម​កៅស៊ូ​ចំនួន​២។ប៉ុនណឹងម៉ែឪដឹងតែពីចំណាយលុយទៅបើចឹងឲ្យកូនរួចខ្លួន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *