ភ្នំពេញ៖ បើតាមយោងការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ តាមរយៈ Facebook ផ្លូវការរបស់លោក​ នៅព្រឹកថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព ដោយរោគាពាធ​ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ខៀវ កាញារីទ្ធ បានសរសេរ​សំណេរ​តាមរយៈ ហ្វេសប៊ុក​របស់​លោក​ថា៖​ ព្រឹកនេះទទួលដំណឹងដ៏សែនតក់ស្លុត៖​ សហសេវិកជាង ៤០ ឆ្នាំរបស់ខ្ញុំ គឺ ឯ.ឧ. លី វ៉ាន់ហុង បានទទួលមរណភាពហើយ – ១០ កក្កដា ២០២៤។
បច្ចុប្បន្នសពលោក លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *