ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៦គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនិងយកទុកចោលនៅក្បែរបង្គោលភ្លើងតាមដងផ្លូវសាធារណៈនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នៅចំណុចក្រុមទី០១ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ហេង មួយ ប្រធានក្រុម EOD លេខ១០ បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌចំនួន ០៦គ្រាប់ខាងលើជាប្រភេទគ្រាប់ឡង់ ដែលគ្រាប់ទាំងនេះបានសេសសល់តាំងពីសម័យសង្រ្គាម ហើយត្រូវបានពលរដ្ឋប្រទះឃើញនិងយកទៅទុកចោលនៅក្បែរបង្គោលភ្លើង ហើយលោកក៏ដឹកនាំកម្លាំងចុះមកប្រមូលយកតែម្តង។

ក្រោយប្រមូលយកបាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានមន្ត្រីអង្គការស៊ីម៉ាក់យកទៅរក្សាទុកនៅក្នុងអង្គភាពដើម្បីរងចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ។

សូមបញ្ជាក់ថា ៖ សំណល់យុទ្ធភណ្ឌសង្គ្រាមត្រូវបានបោសសម្អាត ដោយមន្ត្រីជំនាញ អង្គភាព សុីម៉ាក់ ដេីម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ!! ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ