Month: July 2024

ចប់​បេសកកម្ម​ស្វែងរក​ឧ​ទ្ធ​ម​ភាគ​ចក្រ​ដែលធ្លាក់បាត់នៅ​ព្រៃភ្នំ​ស្រុក​វាលវែង​ខេត្តពោធិសាត់​

ពោធិ៍សាត់​៖​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម ដូច្នេះ​ថា «​មកទល់​ថ្ងៃនេះ កងកម្លាំង​រុករក​របស់​យើង​បាន​រកឃើញ​ទាំង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​ជើង​អាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ កន្លងទៅ និង​អាកាសយានិក​របស់​យើង​ទាំង​ពីររូប​»​។​​តែ​ជា​អកុសល អាកាសយានិក​ទាំងពីរ គឺ​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង ឆៃ​យុទ្ធ…

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់និងវត្ថុតាងថ្នាំញៀនចំនួន៣.២៤៨គ្រាប់ត្រូវនគរបាលបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនមួយសំបុកចំនួន៦នាក់និងវត្ថុតាងថ្នាំញៀនចំនួន៣.២៤៨គ្រាប់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតបង្ក្រាប។នគរបាលជំនាញប្រាប់ថាៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតស្រាវជ្រាវបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ចាប់ពីទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣.២៤៨គ្រាប់និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ…

អ្នកនាំពាក្យក្រសួងសាធារណការ ៖ចរាចរណ៍សរុបមានចំនួន ៩៣ ៤៩៩ ដង ដែលបានចរាចរណ៍លើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា…

ព្រឹកនេះ ! លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ចូលកាន់តំណែងស្នងការនគរបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ដៀប ពីរី…

Update ៖ Breaking News ៖ ថ្ងៃនេះ ! អាកាសយានិកម្នាក់ទៀត លោក ស៊ុន ផល្លា ត្រូវបានរកឃើញហើយ តែគួរឱ្យសោកស្តាយ លោកបានបាត់បង់ជីវិតផងដែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព

ខេត្តពោធិ៍សាត់ ៖ អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ត្រូវបានរកឃើញហើយ ស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់ ដូច្នេះអាកាសយានិកទាំង២នាក់ បានទទួលមរណភាព ជាមួយក្តី អាឡោះអាល័យ សោកស្តាយបំផុត !តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចម្ងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់។នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ…

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទូទាំងប្រទេស

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទូទាំងប្រទេស ដែលរៀបចំឡើងដោយ នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក. តាមរយៈប្រព័ន្ធអនឡាញ Zoom។ជាកិច្ចចាប់ផ្ដើម លោក…

ក្នុងពេល៦ខែ ! ពន្ធដារកម្ពុជាប្រមូលចំណូលចូលជាតិបានជិត ២០០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ ស្មើនឹង ៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ។លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលចំណូលបានប្រមាណ ២៤៨,៣៣លានដុល្លារ ស្មើនឹង ៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។លោក…

លោកស្រី Kamala Harris រៃអង្គាសបានជាង ២០០ លានដុល្លារក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍

យុទ្ធនាការបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក Kamala Harris បានរៃអង្គាសប្រាក់បាន 200 លានដុល្លារក្នុងសប្តាហ៍ដំបូងចាប់តាំងពីលោកស្រីបានទទួលយកសំណើរបស់ប្រធានាធិបតី Joe Biden និងចូលរួមក្នុងការបោះឆ្នោត។ សារព័ត៌មាន Associated Press បានដកស្រង់ទិន្នន័យពីយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Harris កាលពីថ្ងៃទី 28 ខែកក្កដា ដោយនិយាយថា ក្នុងចំណោមទឹកប្រាក់សរុប 200…

បង់ក្លាដែស បានបាត់បង់ប្រាក់ចំនួន ១០ ពាន់លានដុល្លារ ដោយសារបាតុកម្មហិង្សា

ទោះបីជាការខូចខាតត្រូវបានគេប៉ាន់ប្រមាណថាគ្រាន់តែជាផ្នែកតូចមួយនៃសេដ្ឋកិច្ច 455 ពាន់លានដុល្លាររបស់ខ្លួនក៏ដោយ ក៏ប្រទេសបង់ក្លាដែសស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ជាមួយនឹងទុនបំរុងប្តូរប្រាក់បរទេសជិតដល់ការថយចុះ។យោងតាម Bloomberg អំពើហឹង្សានយោបាយដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីនាយករដ្ឋមន្ត្រី Sheikh Hasina ឡើងកាន់អំណាចក្នុងការបោះឆ្នោតខែមករា អាចធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រាក់ចំនួន 10 ពាន់លានដុល្លារ ដែលក្លាយជាឧបសគ្គចម្បងសម្រាប់ប្រទេសនានាដែលកំពុងស្វែងរកការពង្រឹងទុនបំរុងរូបិយប័ណ្ណបរទេស ។យោងតាមលោក Zaved Akhtar ប្រធានសភាពាណិជ្ជកម្មបរទេសបង់ក្លាដែស បានឱ្យដឹងថា បម្រាមគោចរ…

ករណីបំបែកសម្បុកក្រុមចោរលួចកាច់កម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យមួយចំនួន ហើយបានពន្លាត និងតាមប្រមាញ់យកមុខសញ្ញា វត្ថុតាងមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។បច្ចុប្បន្ននៅថ្ងៃទី២៩ ខែកក្កដា…

មាតិកាផ្សេងៗ