ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់ជាជនជាតិចិនលោតសម្លាប់ខ្លួនពីលើអគារខុនដូ ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលម៉ោង៩និង ៤០នាទីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានអគារខុនដូមួយកន្លែង ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA ស្ថិតតាមបណ្ដោយផ្លូវ ២៣២ ដោយមាននារីជនជាតិចិនម្នាក់បានលោតសម្លាប់ខ្លួនមកទើរលើដំបូលផ្ទះប្រជាពលរដ្ឋនៅផ្លូវ ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិង ជំនាញចុះដល់ ដើម្បីធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកមូលហេតុ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងព្រលឹតនៅពុំទាន់អាចបញ្ជាក់អំពីហេតុការណ៍នេះបាននៅឡើយទេ គ្រាន់តែប្រាប់ថា សមត្ថកិច្ចយើងកំពុងធ្វើការ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវបន្តអំពីមូលហេតុដែលនារីខាងលើលោតសម្លាប់ខ្លួន ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ