ខេត្ត​កំពង់​ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ​ បណ្ដាល​ឱ្យរងរបួស​បងប្អូន​កម្មករ​ កម្មការិនី​ ៤៥នាក់​ នាព្រឹក​ថៃ្ង​ទី២៥​ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ នៅលេីផ្លូវ​ជា​តិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ភូមិកែវឧត្ដម​ ឃុំត្រពាំងគង​ ស្រុកសំ​រោងទង​ ខេត្តកំពង់ស្ពឺ​ ។ 

ប្រភពដដែលបន្តថា​ មូលហេតុ​បឋម​ តាមសេចក្ដីរាយ​ការណ៍​ថា មកពីរថយន្ដបុករថយន្ដពីក្រោយរួចគេចទៅបុកម៉ូតូមួយគ្រឿ​ងទៀត​រួចក្រឡាប់តែម្ដង​ (​អាចបណ្ដាលមក​ពីគេច​ .,)។ 

ក្រោយ​កេីត​ហេតុ​ អ្នករងគ្រោះ​ត្រូវ​បានសមត្ថកិច្ចនគរបាល​បញ្ជូនទៅ​កា​ន់មន្ទីរពេទ្យអ្នករងរបួសសរុប៤៥នាក់​ប្រុស៧នា​ក់ ក្នុងនោះរបួសធ្ងន់១៩នាក់​ និងរបួសស្រាល ២៦ នា​ក់, ស្លាប់គ្មាន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ