ខេត្ត​ព្រះសីហនុ​- សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​ទូក​នេសាទ ១​គ្រឿង ប្រភេទ​អូស​ទូក​មង​ក្តាម ពណ៍​ត្រួយ​ចេក ប្រវែង​បណ្តោយ ១៧​ម៉ែត្រ ប្រវែង​ទទឹង ៣​ម៉ែត្រ បាន​លិច​ដោយសារ​ជួប​ខ្យល់​រលក​សមុទ្រ​បក់បោក​ខ្លាំង នៅ​ចំណុច​ជិត​កោះ​ថ្មី ។ នៅលើ​ទូក​នេសាទ​នេះ​មាន​មនុស្ស​ចំនួន ៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖

១ ម្ចាស់​ទូក​ឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧​ឆ្នាំ មាន​ទី​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​២.​ឈ្មោះ ហ៊ិ​ច វាសនា ភេទ ប្រុស អាយុ ២៧​ឆ្នាំ ទី​នៅ​បច្ចុប្បន្ន​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​៣.​ឈ្មោះ ហ៊ិ​ច ហាច ភេទ ប្រុស អាយុ ២២​ឆ្នាំ ទី​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​៤.​ឈ្មោះ យ៉ួ​ង គៀរ ភេទ ប្រុស អាយុ ៣០​ឆ្នាំ ទី​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ សម្ភារៈ​នៅលើ​ទូក​រួមមាន ៖-​ទូរស័ព្ទ​ចំនួន ៥​គ្រឿង-​ផែនទី​ចំនួន​១-​តេ​អូរ​ចំនួន​១​គ្រឿង-​មង​បង្គារ​ចំនួន ១២៣​ដៃ​-​មង​ក្តាម​ចំនួន ១២៥​ដៃ​-​មង​បង្កង ១១០​ដៃ​។​

​មនុស្ស​ចំនួន ៤​នាក់​នៅលើ​ទូក​ដែល​បាន​លិច​ត្រូវបាន​ជួយសង្គ្រោះ​ទាំងស្រុង​ដោយ​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​វរៈ​២៤០​ប៉ុស្តិ៍​កោះ​ថ្មី ក្រោម​បទបញ្ជា​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក​ទូច ពលៈ ប្រធាន​នាយកដ្ឋាន នគរបាល​ការពារ​ព្រំ​ដែនទឹក និង​សហការ​ជួយ​ស្រង់​ពី​ទូក​ប្រជា​នេសាទ​នៅ​ជិត​កន្លែងកើតហេតុ ។ ដោយឡែក​ទូក​និង​សម្ភារៈ​នៅលើ​ទូក​បាន​លិច​ចូលទៅក្នុង​សមុទ្រ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បន្ត​ជួយ​ស្រង់​យកមក​ដីគោក​វិញ​តាម​ជាក់ស្តែង​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ