ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ៦នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់, របសធ្ងន់ ៣នាក់, របួសស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), កត្តាយាន ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) និងកត្តាអាកាសធាតុ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ