ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់និងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០២គ្រឿងបុកគ្នានៅវេលាម៉ោង ២២ និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ 2021 មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AN-2386 បើកបរដោយឈ្មោះ ធៀង ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់ នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសផ្លូវ)និងម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ 2014 ពាក់ផ្លាកលេខ បាត់ដំបង 1R-7429 បើកបរដោយឈ្មោះ ឆើយ ចាន់ ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នឹងអ្នករួមដំណើរពីរនាក់,ម្នាក់ឈ្មោះ គង់ វណ្ណៈ  ភេទប្រុស និងម្នាក់ទៀតឈ្មោះ អាន វាសនា ភេទប្រុស អ្នកទាំងពីរ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង បើកបរក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានបុក គ្នាពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យបុរសបើកបរម្នាក់ឯងស្លាប់ភ្លាមៗ និងភាគីម្ខាងទៀតស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និង០២នាក់ទៀតរងរបួសធ្ងន់ស្រាល។ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *