ភ្នំពេញ​៖ មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. រកឃើញថា ផ្លែ​ទុរេន​ដែល​នាំចូល​ពី​ក្រៅប្រទេស​មួយចំនួន ត្រូវបាន​ជ្រលក់​សារធាតុ​ម្យ៉ាង ដែល​មន្ត្រី​ជំនាញ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ និង​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​បាន​នៅឡើយ​។​ទៅ​បី​យ៉ាងណា​មន្ត្រី​ជំនា​ញក​បប​មិនបាន​បញ្ជាក់ថា​តើ​ទូ​រេ​ន​នាំចូល​ពី​ប្រទេស​ណា​ដែលមាន​សា​ធាតុគីមី​ចំលែក​នោះទេ​?​។​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​គ្រាន់តែ​ប្រកាសថា នឹង​បន្តធ្វើ​ការស្រាវជ្រាវ​ដើម្បី កំណត់​អត្តសញ្ញាណ​នៃ​សារធាតុ​នោះ ដោយ​សហការ​ជាមួយ​ក្រសួង ប្រកាស​និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។​
​ជាមួយនេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​អាជីវករ​ដែល​ប្រកប​អាជីវកម្ម លក់​ផ្លែ​ទុរេន​ទាំងអស់ សូមកុំ​ប្រើប្រាស់​សារធាតុ​ដែល​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់ និង​សូម​ប្រកប​អាជីវកម្ម​ដោយស្មោះ​ត្រង់ កុំ​បន្លំ​ប្រភព​នៃ​ការដាំដុះ ៕​ប្រភព​ មាតុភូមិ​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ