នាយប់ថ្ងៃទី ១៩ មិថុនា និងព្រឹកព្រលឹមថ្ងៃទី ២០ មិថុនា ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Vladimirovich Putin និងគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា។

នាយប់ថ្ងៃទី ១៩ មិថុនា និងព្រឹកថ្ងៃទី ២០ មិថុនា ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Putin ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមតាមការអញ្ជើញ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះមាន៖ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ប្រធានអនុគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស។
អញ្ជើញចូលរួមផងដែរក្នុងការស្វាគមន៍គណៈប្រតិភូមានសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យប្រធានាធិបតី Le Khanh Hai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko…។
ប្រធានសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកបំពេញទស្សនកិច្ចនៅវៀតណាមចំនួនបួនដង។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីលើគ្រប់វិស័យ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងព្យាយាមសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់ឆ្នាំ២០៣០៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *