ភ្នំពេញ៖​ សូម​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៣២ នាក់ (ស្រី ២នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤​ម្សិលមិញនេះ​ ។
ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៦នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១២នាក់(ស្រី ២នាក់),ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់(ស្រី ០នាក់)។
ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមិថុនា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១៤២,៤១ក្រាម។
ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖
កម្លាំង​នគរបាល​ ៧អង្គភាព
*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៧ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។
*៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣៣,៦១ក្រាម។
*៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,០៥ក្រាម។
*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម។
ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៣អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១៣ក្រាម។
*២ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,០៥ក្រាម។
*៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៩ក្រាម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *