ភ្នំពេញ៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានចុះស្រាវជ្រាវ​បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម ។
ក្នុងប្រតិបត្តិការនោះ​ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០៖៤០នាទី កម្លាំងជំនាញ(ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី២ នៅក្នុងផ្ទះពុំមានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៩នាក់ (ស្រី២នាក់) (វៀតណាម២នាក់ ចិន៦នាក់ និងខ្មែរ១នាក់)៖
១៖ ឈ្មោះ ដូ ធានក្វាង (DO THIEN QUANG) អាយុ២៥ឆ្នាំ ជនជាតិវៀតណាម
២៖ ឈ្មោះ ឡេ ធីអាញ់ហុង (LE THI ANH HONG) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
៣៖ ឈ្មោះ ចាង ឈូអ៊ី (ZHANG CHU YU) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ ស៊ាវ ឈីហុង (XIAO QI HONG) អាយុ៣៣ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ ថាង ចាងវៃ (TANG ZHANG WEI) អាយុ៣៨ឆ្នាំ ជនជាតិចិន
៦៖ ឈ្មោះ ជូ ស៊ាវឡុង (ZHU XIAO LONG) អាយុ៣៦ឆ្នាំ ជនជាតិចិន
៧៖ ឈ្មោះ ថាង ចាន់ពីង (TANG ZHAN BING) អាយុ៣៥ឆ្នាំ ជនជាតិចិន
៨៖ ឈ្មោះ យ៉ាង ឆិនស្យុង (YANG CHEN XIONG) អាយុ៥៣ឆ្នាំ ជនជាតិចិន
៩៖ ឈ្មោះ ហេង រិទ្ធថា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖
១៖ គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៥ គ.ក្រ ៤២៣.០២ក្រាម
២៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤៦ គ.ក្រ ០៩០ក្រាម
៣៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៩ គ.ក្រ ៣៣៩.៣០ក្រាម
សារធាតុញៀនសរុបទម្ងន់ ៦០ គ.ក្រ ១៤៦.៦៥ក្រាម
៤៖ សារធាតុគីមីផ្សំទម្ងន់សរុប ៥២ គ.ក្រ ៨៤៧ក្រាម។ ។
សម្ភារៈចាប់យក :
១: រថយន្ត ៥ គ្រឿង
២: អាវុធខ្លី ២ដើម
៣: លុយអាមេរិក ១៥,០០០ដុល្លារ
៤: ទូរស័ព្ទដៃ ១១ គ្រឿង និង iPad ១គ្រឿង
៥: គ្រឿងអលង្ការមួយចំនួនទៀត ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី​៕
ដោយ​៖តារា​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ