ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលបុរសរងគ្រោះព្យាយាមតខ្សែភ្លើងលួចឆក់ត្រីក្នុងស្រះគេ ។

សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខាងលើ បង្កការភ្ញាក់ផ្អើលឡើងត្រង់ចំណុចស្រះទឹកចិញ្ចឹមត្រី១កន្លែង ស្ថិតនៅសន្លុង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 សេចក្ដីរាយការណ៍បន្តទៀតថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ស្រី ភ័ក្ត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

ជនរងគ្រោះបានតខ្សែភ្លើងដើម្បីឆក់ត្រីក្នុងទឹកស្រះចិញ្ចឹមត្រី១កន្លែងក្បែរផ្ទះ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្រាប់តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់បែបនេះ ។

 ករណីខាងលើ គេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុយ៉ាងយកចិត្តទុកដាក់ ទើបប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ