ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សូម​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ បើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ កាលពីថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ម្សិលមិញនេះ​ ករណី​គ្រោះថ្នាក់ចរាចរណ៍​  បណ្តាលឱ្យមនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ និងបានកើតឡើងចំនួន ១០លើក​ មានដូចជា​៖(យប់ ៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១០នាក់ (ស្រី ១នាក់), រងរបួសសរុប ១២នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៩នាក់, ធ្ងន់ ៥នាក់, ស្រាល ៤នាក់) , មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ