ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចក្រុមទី០២ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់៖

០១.ឈ្មោះ ង៉ែត សៀត ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

០២.ឈ្មោះ អ៊ូត ណាត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

០៣.ឈ្មោះ វ៉ិត វ៉ុន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

០៤.ឈ្មោះ ផុន ហ៊ីង ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

០៥.ឈ្មោះ ព្រីង នីវ ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

០៦.ឈ្មោះ ឌឿន សុខា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

០៧.ឈ្មោះ យ៉ុង រ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

ដកហូតវត្ថុតាងរួមមាន ៖

-បៀចំនួន០២ហ៊ូ

-កំរាលចំនួន០១ ។

គួរបញ្ជាក់ថា​ ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៧នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ