ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់ និងបានកើតឡើងចំនួន៨លើក។
ដូច្នេះ សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនឹងគោរពជីវិតរបស់លោកអ្នក!
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងចំនួន៨លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១០នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៣នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព១០នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៤លើក (ស្លាប់ ៣នាក់, ធ្ងន់ ២នាក់, ស្រាល ៣នាក់), បត់គ្រោះថ្នាក់១លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕