ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងនាយនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាសដែលអង្គភាពយើងទទួលបាន​ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា​ មន្ដ្រីនគរបាលដែលត្រូវដកហូតមុខតំណែងឱ្យមកជាមន្ត្រីនោះរួមមាន ៣នាក់ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្រីនគរបាលចំនួន ៤រូបនេះ​ ដូចមានឈ្មោះខាងក្រោម៖
១- លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព​ និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី
២- លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព​ និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី
៣ – លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី
៤ – លោកវរសេនីយ៍ឯក អិន លុច​ អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី។
មូលហេតុនៃការដកហូតមុខតំណែងនេះ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាក់ថា ដោយសារមន្ដ្រីនគរបាលទាំង៤នាក់នេះ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
ប្រការ២.. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣.. អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋាន គោលនយោបាយ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ប្រធាននាយកដ្ឋាន-ប្រធានអង្គភាព ពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕​ នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *