ភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានប្រាប់អ្នកផ្ទះថាដើរហាត់ប្រាណ ប៉ុន្តែគាត់ឆ្លៀតចូលដេករួមមេត្រីនៅផ្ទះម៉ាស្សារហូតដល់គាំងបេះដូងស្លាប់នៅលើបង្គង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងហាងម៉ាស្សា១៦៨ ចំណុចផ្ទះលេខ១២៥ ផ្លូវលេខ១០៤ បុរីពិភពថ្មីគួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ គីម ហៀង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅផ្ទះលេខ២៥ ផ្លូវលេខKs០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកនារីម៉ាស្សា ដែលតាចូលរួមមេត្រី មានអាយុ២៤ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅទីតាំងកេីតហេតុខាងលេី ។

   តាមការបំភ្លឺពីនារីម៉ាស្សានៅចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះគ្រាដែលកំពុងដើរហាត់ប្រាណ ពេលដើរដល់ចំណុចមុខផ្ទះម៉ាស្សាក៏ចូលទៅសួររកសេវាម៉ាស្សា ហើយដេកទៀត លុះពេលត្រូវថ្លៃគ្នាហើយក៏ចូលទៅក្នុងបន្ទប់ ហើយពេលកំពុងតែប្រតិបត្តិការ​ស្រាប់តែគាំងបេះដូង សន្លប់បាត់មាត់បាត់ករឹងដៃជើងស្តូក អង្រួនមិនដឹងខ្លួន ក៏បានហៅម្ចាស់ហាងឱ្យជួយ នាំគ្នាធ្វើចលនានៅតែមិនដឹងខ្លួន ទើបរាយការណ៍ប្រាប់សន្តិសុខឱ្យរាយការណ៍បន្តទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

   សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញស្នងការដ្ឋានក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយតាមការសន្និដ្ឋានវាយតម្លៃ តាមការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ឃើញថា ជនរងគ្រោះស្លាប់បណ្ដាលមកពីគាំងបេះដូង មិនពាក់ព័ន្ធករណីបទល្មេីសអ្វីឡេីយ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *