ស្ទឹងត្រែង​៖ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង បានចេញ​សេចក្តីជូនដំណឹង​ចំនួន​២​ច្បាប់​ដាច់ដោយឡែក​ពីគ្នា គឺ​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​៣​ចំពោះ​ដីព្រៃ​ជិត​២​ពាន់​ហិកតា​នៅតាម​បណ្តោយ​ផ្លូវ​ចូល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតក្នុង​ស្រុក​សេសា​ន ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ និង​ផ្ទៃដី​១​កន្លែង​ផ្សេងទៀត​ទំហំ​ជាង​២​ម៉ឺន​ហិកតា ជាប់​ព្រំប្រទល់​ស្រុក​ចំនួន​២ ស្រុក​សៀម​ប៉ាង និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ស្ថិតក្នុង​ចំណុច​ភូមិ​កាចា​ញ​ទឹក ភូមិ​កាចា​ញ​គោក ភូមិ​សំរោង ភូមិ​ណា​អូ​ង ភូមិ​ឫទ្ធី​សែន​ជ័យ ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​ផងដែរ​នោះ គឺ​ត្រូវ​ដកហូត​យកមក​គ្រប់គ្រង​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ​។ក្នុង​លិខិត​នោះ​បញ្ជា​ក់ដោយ​ម៉ឺងម៉ាត់​ថា ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​កម្លាំង​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​នាំខ្លួន​អ្នកពាក់ព័ន្ធ​ជាក់ស្តែង​ដែល​បាន​កាប់​រានទន្ទ្រាន​ដីព្រៃ និង​បាន​សង់​លំនៅដ្ឋាន​ខុសច្បាប់​នៅលើ​ដីព្រៃ​នោះ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់ ។​ចំពោះ​អ្នកពាក់ព័ន្ធ​ដែល​កៀងគរ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទន្ទ្រាន​ដី​នៅ​ទីតាំង​ខាងលើ​ដែល​ហៅថា​(​មេខ្យល់​)​ក៏ត្រូវ​ផ្តន្ទាទោស​ដូចគ្នា ។​សុំ​បញ្ជាក់ថា ដីព្រៃ​របស់​មន្ទីរ​កសិក​ម្ម​ខាងលើ​ត្រូវបាន​ចុះបញ្ជី​ប្លង់រឹង​រួចរាល់​ហើយ ទុក​ប្រើប្រាស់​ជា​ទ្រព្យសម្បត្តិ មិនអាច​បុគ្គល​ណា​ម្នាក់​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ ។ទោះបីយ៉ាងណានៅទីតាំងខាងលើនេះក៏មានប្រជាពលរដ្ឋរស់នៅអាស្រ័យផលច្រើដែរតែមិនដឆឹងថាអាជ្ញាធរខេត្តមានវិធានការដោះស្រាយបែបណានោះឡើយ?។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ