បាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវមុខសញ្ញាសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ និងប្តីព្រមទាំរឹបអូសបានអាវុធវែង ខ្លី ជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លាក់ទុកនៅ លំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ជនសង្ស័យជាប្តីឈ្មោះអៀសុខជាអាយុ៤៥ឆ្នាំនិងប្រពន្ធឈ្មោះសាន់ភណ្ឌ័អាយុ៣៥ឆ្នាំ។អាវុធវែងខ្លីទាំងជាង ៤០ដើម ដែលដកហូតបាន រួមមាន ប្រភេទ AK៤៧ ចំនួន ១១ដើម, M១៦ ចំនួន ៤ដើម, M៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើមមានប្រភពពីខេត្តព្រះសីហនុ។ ក្រៅពីនេះក៏មានបង់ AK ២៩បង់, M១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារកែច្នៃមួយចំនួនទៀត។បច្ចុប្បន្ន ស្ត្រីជនសង្ស័យជួញដូរអាវុធខុសច្បាប់នេះ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងកំពុងអនុវត្តនីតិវិធីច្បាប់៕ មាតុភូមិ