ភ្នំពេញ÷ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះ សំណាល និងការជម្រាបលាពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗដែលបានបំពេញរួមគ្នាក្នុងនាមស្ថាប័ន និងក្នុងនាមបុគ្គលផ្ទាល់ នារយៈពេលជិត៦ឆ្នាំមកនេះ ហើយក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជាចិន ទាំងក្នុងក្របខណ្ឌគណបក្ស និងគណបក្ស រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្តិសាស្រ្ត យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។
ផ្តើមពីទំនាក់ទំនងរវាងព្រះបរមរតនកោដ្ឋ ជាមួយលោកប្រធាន ម៉ៅ សេទុង និងលោក ជូ អេងឡាយ មិត្តភាពនេះ បានបន្តពង្រឹងពង្រីកតាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង លោក ស៊ី ជីនពីង ដោយកម្ពុជា-ចិន បានក្លាយជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ» និងជា «មិត្តដែកថែប» ដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកជាពិសេសក្នុងដំណាក់ កាលវិបត្តិកូវីដ១៩ និងបានឆ្លងកាត់ការសាកល្បង និងបទពិសោធជាច្រើនកន្លងមក ទាំងក្នុងឆាកតំបន់ និងអន្តរជាតិ។ ដោយឈរលើមូលដ្ឋានគ្រឹះនៃការទុកចិត្ត និងយោគយល់គ្នាខ្ពស់បំផុត កម្ពុជា-ចិន បានឈានដល់ការឯកភាពបង្កើត «ក្របខណ្ឌកិច្ចសហការត្បូង ពេជ្រ» ហើយកំពុងបន្តបោះជំហានឆ្ពោះទៅមុខកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គម ក្រោមការ ដឹកនាំរបស់សម្តេចធិបតីនាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីឈានទៅរកការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនយ៉ាងច្រើនជាបន្ត បន្ទាប់នៃទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងក្នុងអាណត្តិឯកឧត្តម វ៉ាង វិនធាន ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនាំមកនៅការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ សូម ជូនពរឯកឧត្តម ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មការងារថ្មីនៅពេលអនាគត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *