ភ្នំពេញ៖ អ្នកនិយម លេងល្បែងស៊ីសងខុសច្បាប់ ដូចជាអាប៉ោងជាដើម បានរត់បាតជើងសព្រាតនៅគ្រាដែលកម្លាំងនគរបាល ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចុះទៅបង្ក្រាប បន្សល់ទុកតែវត្ថុតាងមួយចំនួនរួមមានផ្តិលសម្រាប់គ្របអាប៉ោង ហាន់តោ និងកៅអីសម្រាប់អ្នកអង្គុយលេងតែប៉ុណ្ណោះ ។ករណីចុះបង្ក្រាបក្រុមអ្នកនិយមលេងអាប៉ោងនេះបានធ្វើឡើងនៅវេលាម៉ោង១០,៣០នាទីព្រឹកថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិកណ្តាល. សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅក្រោមការបញ្ជាផ្ទាល់ពីលោកម៉ៅ សឿត អធិការនគរបាល ខណ្ឌ និងដឹកនាំប្រតិបត្តិការដោយលោកអ៊ំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ជាលទ្ធផលកម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនរួមមានផ្តិលសម្រាប់ក្រុមមេអាប៉ោង ហាន់តោនិងសម្ភារៈមួយចំនួនទៀតដែលពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ដោយឡែកអ្នកលេងជាច្រើននាក់ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់បានរត់ចែកជើងគ្នា ។
បច្ចុប្បន្នវត្ថុតាងទាំងនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ