ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រើ​នីតិវិធី​ស្រាវជ្រាវ ឈានដល់​ការបង្ក្រាប​ទីតាំង​កែឆ្នៃ​ផលិតផល​សម្រេច ប្រភេទ​ថ្នាំ​ក្រវី​កម្សាន្ត​សប្បាយ​នៅតាម​ក្លឹប បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៤​នាក់ ជា​ជនជាតិខ្មែរ​។a drug sily5

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ថា សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បាន​នេះ មានដូចជា ថ្នាំញៀន​ផលិត​រួច​ជាង ១៥​គីឡូក្រាម ផលិតផល​មិនទាន់​សម្រេច និង​សម្រេច​ខ្លះ រួម​នឹង​ម៉ាស៊ីន​អុក​ថ្នាំ​គ្រាប់​(​ក្រវី​) ម៉ាស៊ីន​អ៊ុត​ថង់ និង​ឧបករណ៍​វេច​ខ្ចប់​ជាច្រើន​សន្ធឹកសន្ធាប់​។មុន​ឈានដល់​ការបង្ក្រាប​នេះ កម្លាំង​បាន​បើក​ការស្រាវជ្រាវ​អស់​រយៈពេល​ជាង​១​ខែ និង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយមាន​ការសម្របសម្រួល​ពី​ពី លោក​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល ទើប​សមត្ថកិច្ច​បានកំណត់​ទីតាំង និង​មុខសញ្ញា​បាន​។ ក្នុងករណីនេះ​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ទីតាំង​ផលិត ដែល​ជនសង្ស័យ​ជួល​ផ្ទះ​វីឡា​មួយកន្លែង​នៅ​ម្តុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្រោយ​សមត្ថកិច្ច​សួរនាំ​តាម​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​មក​ឆែកឆេរ​នៅ​បន្ទប់​ខុន​ដូរ​មួយ​ផ្សេងទៀត​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ដែលជា​ទីតាំង​ស្តុក​ទុក ផលិតផល​សម្រេច ងាយស្រួល​ក្នុងការ​ចែកចាយ​បន្ត​។

​លោកនាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង​ទាំងអស់​កម្លាំង​ជំនាញ​មន្ទីរ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​រួច និង​ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​ក្នុង​អាណត្តិ​ទី​៧​នេះ​ការបង្ក្រាប​គ្រឿងញៀន​និង​ចាប់​អ្នកជួញដូរ​គេ​ឃើញ​ធ្វើ​បានជា​បន្តបន្ទាប់​រាប់​គីឡូ​មិនមែន​ខាំ​ទេ​។​គេ​មិនដឹងថា​តើ​សម្ត​កិច្ច​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​ដែលជាមន្ត្រីដដែលធ្វើ​អី​បានជា​មិនដែល​ចាប់បាន​ច្រើនសន្ធឹក​សន្ធាប់​ចឹ​ង​?៕a drug sily1​ មាតុភូមិ​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ