អ្នកនាំពាក្យយោធារបស់កងកម្លាំង Houthi បានប្រកាសពីការវាយប្រហារដោយមីស៊ីលផ្លោង និងនាវានៅលើនាវាផ្ទុកយន្តហោះអាមេរិក Dwight Eisenhower នៅសមុទ្រក្រហម។
យោងតាមអ្នកនាំពាក្យរបស់ Houthi ពួកគេបានបើកការវាយប្រហារដោយផ្ទាល់ និងត្រឹមត្រូវ ហើយជាលទ្ធផលនៃការវាយប្រហារនោះ ផ្នែកខ្លះនៃនាវាផ្ទុកយន្តហោះត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ការអះអាងទាំងនេះនោះទេ វាទំនងជាថានេះគ្រាន់តែជាការឃោសនាប៉ុណ្ណោះ ព្រោះប្រសិនបើកាំជ្រួចពិតជាបានវាយប្រហារលើនាវាផ្ទុកយន្តហោះមែននោះ វាពិតជាមិនអាចលាក់បាំងវាបានឡើយ។
គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា អុីរ៉ង់បានផ្តល់ឱ្យកងកម្លាំង Houthi នូវកាំជ្រួចមីស៊ីលប្រឆាំងនាវារយៈចម្ងាយមធ្យមកម្រិតខ្ពស់ Ghadr ដែលមានសមត្ថភាពបាញ់ដល់គោលដៅនៅចម្ងាយពី 1,800 ទៅ 2,000 គីឡូម៉ែត្រ។
នេះជាការពង្រឹងយ៉ាងខ្លាំងនូវសក្ដានុពលរបស់ក្រុម Houthiក្នុងការប្រឈមមុខជាមួយលោកខាងលិច និងអុីស្រាអែលក្នុងតំបន់។
ការផ្ទេរកាំជ្រួចបែបនេះ បញ្ជាក់ពីភាពជាដៃគូយុទ្ធសាស្ត្ររវាងអុីរ៉ង់ នឹងក្រុមហ៊ូធី ក្នុងគោលបំណងធ្វើឱ្យឥទ្ធិពលរបស់អាមេរិក និងសម្ព័ន្ធមិត្តចុះខ្សោយនៅក្នុងសមុទ្រក្រហម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ