ខេត្តបន្ទាយមានជ័យៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧ប្រភេទ សរុបចំនួន៥៤គ្រាប់ ត្រូវបានក្រុមការងារបោសសម្អាតមីនកម្ពុជាហៅកាត់ថាCMAC យកទៅកំទេចចោលកាលពីរថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅក្រោយពីប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចវាលស្រែក្បែរដំបូកស្ថិតក្នុងភូមិប៉ោយអង្គរ និងភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖គ្រប់យុទ្ធភ័ណទាំងនោះមាន៧ប្រភេទសរុបចំនួន៥៤គ្រាប់គឺ៖១/-មីន៦៩ចំនួន៤០គ្រាប់,២/-គ្រាប់H107ចំនួន០១គ្រាប់,៣/-គ្រាប់B៤០ចំនួន០២គ្រាប់,៤-គ្រាប់បែកដៃចំនួន០៣គ្រាប់,៥/-គ្រាប់កាំភ្លើងផ្លោងចំនួន០១គ្រាប់,៦/-គ្រាប់កាំភ្លើងត្បាល៨២ចំនួន០១គ្រាប់,៧/-គ្រាប់ត្បាល៦០មីលីម៉ែត្រចំនួន០៦គ្រាប់ ។
លោកអធិការបានបញ្ជាក់ថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ គឺជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្រ្គាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅនៅចំណុចវាលស្រែក្បែរដំបូកស្ថិតក្នុងភូមិប៉ោយអង្គរ និងភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍ បន្ទាប់មកនគរបាលប៉ុស្តិ៍បានរាយការណ៍ទៅក្រុមការងារបោសសម្អាតមីនកម្ពុជាហៅកាត់ថាCMAC ដើម្បីមកយកទៅកំទេចចោលបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ៕
វណ្ណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ