ទីក្រុង Auckland ប្រទេសនូវែលសេឡង់)៖ កាលពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវ ិនិយោគកម្ពុជា បានដឹកនាំក្រុមការងារនៃជំពូកស្តីពីវិនិយោគចូលរួមកិច្ចប្រជុំខាងលើ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងប្រទេសហត្ថលេខីមកពីអាស៊ាន, អូស្ត្រាលី, និងនូវែលសេឡង់។
កិច្ចប្រជុំដ៏ស្វិតស្វាញនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចរចាដោះស្រាយបញ្ហាមួយចំនួន និងពិនិត្យលើទិសដៅចំពោះមុខសំដៅពន្លឿននីតិវិធីចូលជាធរមានឱ្យស្របតាមការគ្រោងទុក។
ជារួម ជំពូកស្តីពីវិនិយោគត្រូវបានអង្គប្រជុំលើកយកមកពិភាក្សាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងក្នុងក្របខ័ណ្ឌគណៈកម្មាធិការចម្រុះ និងគណៈកម្មាធិការវិនិយោគ ដោយបានលើកយកចំណុចរាំងស្ទះមកដាក់នៅលើតុ ហើយរួមគ្នាស្វែងរកដំណោះស្រាយរួមមួយដោយឈរលើស្មារតីកុងសង់ស៊ីស និងស្របតាមមាគ៌ារបស់អាស៊ាន។
គួរបញ្ជាក់ជូនផងដែរថា ពិធីសារលើកទី ២ នៃ AANZFTA បានចុះហត្ថលេខាក្នុងអំឡុងឆមាសទី ២ នៃឆ្នាំ ២០២៣ បន្ទាប់ពីការចរចាដំឡើងកម្រិតត្រូវបានបិទបញ្ចប់កាលពីខែមករា ឆ្នាំ២០២៣ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ