ខេត្តកំពត៖ ពេញមួយថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤  ដែលជាថ្ងៃទី១ របស់ប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាត់មកពី៣០ស្ថាប័ន  ក្នុងបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ  ក្រុមអ្នកសារពត៍មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាននៅលើភ្នំបូកគោល ។ 

     បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោអោយកាន់តែមានភាពល្បីល្បាញសម្រាប់អោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  និងមានការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់  អគ្គនាយកក្រុមហ៊ុន សូគីម៉ិច  អ៉ីនវេសម៉ិនគ្រូប  ដែលជាក្រុមហ៊ុនទទួលបានសិទ្ធពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ ។

      ក្នុងដំណើរបេសកកម្មថ្ងៃដំបូងនេះក្រុមអ្នកសារពត៍មានបានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោអត់ដែលបានស្គាល់រួមមាន​ ៖​ វាលស្រែ១០០​ ,​ វាលស្រែ៥០០,​ ថ្មអណ្ដេីក​ ,​ ក្លោងទ្វាមេឃ,​ ថ្មប្រាសាទ,វាលផ្កាបំពង់ក្រឡោក,តំបន់តាំងសម្មាធិ,ល្អាងភ្នំស័ក្តិសិទ្ធិ,កសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ​ និងទស្សនាការកសាងផ្លូវថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤​ ។  

     ទីតាំងទេសចរណ៍ទាំង១០កន្លែងខាងលើនេះបង្កប់ទៅដោយប្រវត្តិសាស្ត្រ  ជំនឿសាសនា  និងវប្បធម៍ប្រពៃណី   ។  ក្រៅពីទីតាំងទេសចរទាំង១០នេះនៅមានទីតាំងទេសចរជាច្រើកន្លែងទៀតដែលក្រុមការងារពត៍មាននិងចុះទៅអោយដល់ដើម្បីធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់អោយបានទូលំទូលាយពីសក្តានុពលទេសចរនៅលើភ្នំបូកគោដែលកំពុងតែអភិវឌ្ឍន៍ជាទីក្រុងបូកគោនៅពេលអនាគត់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ