ខេត្តបន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២៤ មាន​ផ្ទុះ​ការតវ៉ា​ជាខ្លាំង​ពី​សំណាក់​ក្រុមកម្មករ​អូ​រទេះ​ដឹកទំនិញ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បណ្ដាលឱ្យ​សមត្ថកិច្ច​ខ្លះ​រងរបួស ។​
​កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​យ៍កម្មករ​អូស​រទេះដឹក​អីវ៉ាន់​ប្រមាណ​៥០​ទៅ​៦០​គ្រឿង ធ្វើការ​តវ៉ា​បង្ក​ការកកស្ទះ​មុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិត​១​ម៉ោង​ម្តង​ហើយ​តែ​បាន លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ សម្របសម្រួល​ឱ្យ​រំសាយ និង​អនុគ្រោះ​ឱ្យ​១​ជើង​ដោយ​មិន​ធ្វើការ​ឆែកឆេរ​ឡើយ ។

កម្មករ​អូស​រទេះដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ធ្វើការ​តវ៉ា​នឹង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​សហការ​ជាម​យ​យ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ប៉ោយប៉ែត​ដែល​ធ្វើការ រឹតបន្តឹង​ការត្រួតពិនិត្យ​រក​ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ ។​មន្ត្រី​គយ និង​រដ្ឋាករ រួមសហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានធ្វើការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ទប់ស្កាត់​ការ​លួចលាក់​បង្កប់​នាំចូល​ទំនិញគេចពន្ធ ដើម្បី​ពង្រឹង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ និង​លុបបំបាត់​ការ​លួច​នាំចូល​ទំនិញ​ខូចគុណភាព ដែល​បាន​បង្កប់​តាម​ទំនិញ​ដែល​ពួកគេ​លួច​នាំចូល​ពី​ថៃ ។​

​មូល​ហេតុដែល​ពួកគាត់​អូស​រទេះដឹក​ទំនិញ​មកពី​ថៃ ទុកឱ្យ​កកស្ទះ​មុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺជា​ការតវ៉ា​សុំ​មិនឱ្យ​មានការ​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​រទេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រក​កម្រៃ​បន្តិចបន្តួច​នេះ​ជួប​ការលំបាក និង​សុំឱ្យ​អនុគ្រោះ​ដូច​មុន ។ ពួកគាត់​សង្ស័យថា មាន​អ្នកកាង​ទំនិញ​ខ្សែ​បក្ខពួក​ខ្លះ ត្រូវបាន​ដឹក​តាម​រទេះ​ចូល​យ៉ាង​រលូន គ្មាន​ការឃាត់​ឃាំង​ពី​មន្ត្រី​ជំនាញ ទើបបាន​ពួកគាត់​ដែល​ស៊ីឈ្នួល​ដឹក​ដូចគ្នា​បែរជា​ចាប់ បើ​បិទ​មិនឱ្យ​ដឹក​គឺ​បិទ​ទាំងអស់គ្នា​ទើប​ស្មើភាព និង​យុត្តិធម៌​សម្រាប់​អ្នក​អត់​ខ្សែ ។​

​លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថ្លែងថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺជា​ច្រកទ្វារ​អន្តរជាតិ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចេញ​-​ចូល​ឆ្លងកាត់ ឯ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ សម្រាប់​រថយន្ត​ដឹកទំនិញ​ចេញចូល ។ ជាការ​រឹតបន្តឹង​ការត្រួតពិនិត្យ​លើ​សម្ភារៈប្រើប្រាស់​អ្នកដំណើរ​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មន្ត្រី​គយ​និង​
​រដ្ឋាករ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​បានធ្វើការ​ត្រួតពិនិត្យ​សម្ភារៈប្រើប្រាស់​របស់​អ្នកដំណើរ​ជា​ភ្ញៀវទេសចរ និង​រថយន្ត​ចេញចូល​កម្ពុជា​និង​ថៃ ។​​ក្រោយពី​មន្ត្រី​គយ​និង​រដ្ឋាករ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​រឹតបន្តឹង​ការត្រួតពិនិត្យ​នេះ ក៏មាន​ការផ្សាយ​តាម​បណ្តាញ​សង្គម​មួយចំនួន​ថា មន្ត្រី​គយ​និង​រដ្ឋាករ​ចាប់​ឃាត់​អីវ៉ាន់​កម្មករ​អូរ​រទេះ​បន្តិចបន្តួច រហូតដល់​ប្រើ​ហិង្សា​ទៅលើ​កម្មករ​ថែមទៀត ។ ព័ត៌មាន​ទាំងនោះ​លោក​សូម​ច្រានចោល ព្រោះ​គ្មាន​ការពិត​ឡើយ ។ 

ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹក​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ហើយ​​ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​គឺ​បង់ពន្ធ​ត្រឹមត្រូវ ។ ប៉ុន្តែ នៅ​ច្រក​ប៉ោយប៉ែត មាន​ករណី​បង​​ប្អូន​កម្មករ​អូស​រទេះ​មួយចំនួន​តូច មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច នៅមាន​លួច​​បង្កប់​ទំនិញ​ហាមឃាត់​តាម​រទេះ​ដូច​សត្វ​កណ្តៀរ​ជញ្ជូន​ស្បៀង ធ្វើឱ្យ​បាត់​ចំណូល​ថវិការដ្ឋ​ជាច្រើន​។​បើ​ចឹ​ង​មែន​នោះ​កម្មករ​អូស​រទេះ​ប្រញាប់​ប្តូ​មុខរបរ​រកស៊ី​ទៅ​។​ប៉ុន្តែគេគួរកច្រកចេញជូនប្រជាពលរដ្ឋក្រីក្រខ្លះទៅកុំកែទម្រង់ខ្លាំងពេកអី។មភ

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ