ភ្នំពេញ​៖​ក្រុម​ក្មេង​ទំនើង​៩​នាក់ រួមទាំង​អាវុធ​មាន​ដែក​រឹង​និង​ដុំឥដ្ឋ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បន្ទាប់ពី​ពួកគេ​បាន​ប្រើ​អំពើហិង្សា ទៅលើ​ក្មេង​ទំនើង​១​ក្រុម​ទៀត​នៅ​បរិវេណ​កោះ​ពេជ្រ ចំណុច​សួន​កម្សាន្ត​មេអំពៅ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ។តែ​អ្វីដែល​គួ​ភ្ញាក់ផ្អើល​គឺថា​បើតាម​ចម្លើយសារភាព​របស់​ក្រុមយុវជន​សង្ស័យ​ទាំង​៩​នាក់​បាន​ឲ្យ​ដឹងថា ខ្លួន​បានមក​តំបន់​កោះ​ពេជ្រ​នេះ គឺ​មករ​កលុយ​ដោយ​ទទួល​សេវាកម្ម​បម្រើ​អារម្មណ៍ ពី​ក្រុម​បុរស​ភេទ​ទី​៣ ដើម្បី​បាន​កម្រៃ​២​ម៉ឺន​រៀល ក្នុង​១​ដង នៅ​ម្តុំ​គុម្ព​សួនផ្កា​ក្នុង​កោះ​ពេជ្រ ។ តែ​ពេល​ឃើញ​ក្រុម​ជនរងគ្រោះ​មក​ទីតាំង​របស់ខ្លួន គិតថា​ពួកគេ​មក​ដណ្តើម​ភ្ញៀវ ទើប​នាំគ្នា​ព្រួត​ដេញ​វាយ​តែម្តង ។ 
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំខ្លួន​ក្រុមក្មេងស្ទាវ​ទាំង​៩​នាក់ រួមទាំង​វត្ថុតាង​ដែក​រឹង​១​ដើម និង​ដុំឥដ្ឋ​១​ដុំ និង​ជនរងគ្រោះ​ទាំង​៦​នាក់​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សួរចម្លើយ និង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ