ខេត្តឧត្តរមានជ័យ ៖ មានចោរចូលប្លន់និងចាក់សម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់យីហោថាស៊ីនាថស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង.ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤វេលាម៉ោង៤ទៀបភ្លឺ។a kill home
កម្មករឈ្មោះផុង អាយុ ២៣ឆ្នាំដែលស្នាក់នៅក្នុងដេប៉ូបានប្រាប់ថា ជារៀងរាល់យប់រូបគាត់បានស្នាក់នៅក្នុងដេប៉ូជាមួយនឹងថៅកែរបស់គាត់ ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល៣០ទៅ៤០ម៉ែត្រ។ រូបគាត់បានបន្តទៀតថា នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤វេលាម៉ោង៧ព្រឹកដោយឃើញមានឡានម៉ូយដឹកខ្សាច់យកមកទម្លាក់ក្នុងដេប៉ូ.ថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់របស់គាត់ក៏ប៉ុន្តែនៅព្រឹកនេះមិនឃើញថៅកែចេញមកជួបទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់។ ក្រោយមកគាត់ក៏បានចុចទូរស័ព្ទទៅថៅកែតែចុចមិនចូលដោយឃើញនៅមុខបន្ទប់របស់ថៅកែនៅមានស្បែកជើងគាត់ក៏បានស្រែកហៅពីខាងក្រៅបន្ទប់តែពុំមានសំឡេងឆ្លើយ។
រូបគាត់ក៏បានសម្រេចចិត្តបើកទ្វារបន្ទប់ ក៏ឃើញថៅកែរបស់គាត់ដេកស្លាប់ផ្កាប់មុខដោយមានឈាមពាសពេញកំរាលពូកធ្វើឱ្យគាត់ស្រែកឆោឡោឡើងរួចក៏បានទូរស័ព្ទទៅកូនប្រុសរបស់ថៅកែឲ្យមកមើល។កូនប្រុសរបស់គាត់ដែលស្នាក់នៅភូមិផ្សេងគ្នាក៏បានមកដល់ហើយក៏បានចាប់ផ្ងារខ្លួនឪពុកឡើង ទើបដឹងថាឪពុករបស់ខ្លួនត្រូវចោរប្លន់ចាក់សម្លាប់នៅក្នុងបន្ទប់មិនដឹងតាំងពីពេលណាមក។
ករណីនេះកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសំរោងដឹកនាំដោយលោកវរសេនីយ៍ឯកហម ភារម្យ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការស្រាវជ្រាវធ្វើកំណត់ហេតុដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនឃាតករយកមកផ្ដន្ទាទោសតាមច្បាប់។ សូមបញ្ជាក់ផងដែរថាក្រោយពីសមត្ថកិច្ចធ្វើសកលវិច្ច័យត្រួតពិនិត្យសាកសពនិងទីតាំងជុំវិញកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោងមកទើបកំណត់បានថាជាករណីប្លន់យកទ្រព្យសម្បត្តិរួចចាក់សម្លាប់ហើយក៏គេចខ្លួនបាត់។
តាមការលើកឡើងរបស់សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅចន្លោះម៉ោង ៤ ទៅម៉ោង ៤និង៣៧នាទីទៀបភ្លឺថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ ឃាតករបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ។រួចក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះហើយក៏ធ្វើការចាក់ទៅលើជនរងគ្រោះដោយអាវុធដែកមុតស្រួចចំណុចត្រង់ក.និងចុងដង្ហើមខាងមុខចំនួនពីរកាំបិតនិងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំបិតសរុបទាំងអស់ចំនួន ០៤កាំបិតហើយក៏បានប្រមូលយកវត្ថុមានតម្លៃរួមមាន÷ ១,ខ្សែកមាសទម្ងន់ ៥ ដំឡឹង៥ជីមួយខ្សែ២.ចិញ្ចៀនមាសទម្ងន់០១ដំឡឹង ៥ជីមួយវង់
៣,ទូរស័ព្ទ iphone ១២.មួយគ្រឿងនិងទូរស័ព្ទអិនចុចពិលមួយគ្រឿងនិងលុយក្នុងកាបូបមួយចំនួនផងដែរ។ រួចហើយក៏ធ្វើការបើករថយន្តរបស់ជនរងគ្រោះ.ម៉ាក់ តូយូតា.CROSS. ពណ៌សពាក់ស្លាកលេខឧត្តរមានជ័យ.2C.1112. យកមកចតចោលនៅចំណុចភូមិឈូកម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិស្ថិតក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខឃាតករដៃដល់ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕