ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៣៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៣គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ៥៦គ្រឿង និងម៉ូតូ ១៥៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨៣គ្រឿង រថយន្តធំ ០០គ្រឿង រថយន្តតូច ៤៥គ្រឿង និងម៉ូតូចំនួន ១៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ថ្ងៃ ពីថ្ងៃទី១-២៣ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,៥៨៥គ្រឿង រថយន្តធំ ១៤២គ្រឿង រថយន្តតូច ២,៣៥២គ្រឿង ម៉ូតូ ៦,០៩១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៣៩៥គ្រឿង, រថយន្តធំ ៧០គ្រឿង, រថយន្តតូច ១,៩២៥គ្រឿង និងម៉ូតូ ៥,៤០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ