ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទើបមកស្នាក់នៅបន្ទប់ជួលបាន១ថ្ងៃ មិនដឹងថាមាន វិបត្តិរឿងអ្វី បានលោតទម្លាក់ខ្លួនចេញពីបន្ទប់ជាន់ទី៥ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។
ហេតុការណ៍នេះបង្កឱ្យការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅខាងក្រោយសណ្ឋាគារ អន្តរជាតិ ឡានប៉រ៉ាន ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ FENG YUYI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG30049475 ទើបមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុបាន១ថ្ងៃ ។
បើតាមអ្នកបម្រើការងារក្នុងសណ្ឋាគារ បានឱ្យដឹងថា ជនរងគ្រោះទើបមកជួលបន្ទប់ស្នាក់នៅជាន់ទី៥ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែនៅល្ងាចថ្ងៃទី១៩ លោត សម្លាប់ខ្លួនតែម្ដង។
បើតាមប្រជាពលរដ្ឋអ្នករស់នៅខាងក្រោយសណ្ឋាគារបានឱ្យដឹងថា នៅម៉ោងកើតហេតុគាត់ឮសូរសំឡេងអ្វីធ្លាក់ នៅចន្លោះផ្ទះ ខាងក្រោយសណ្ឋាគារ ដើរទៅមើលក៏ប្រទះឃើញបុរសជនជាតិចិន សង្ស័យលោតចេញពីបន្ទប់ជាន់ទី៥ ព្រោះឃើញបន្ទប់របស់ជនរងគ្រោះ ចំហរបង្អួច ។
បន្ទាប់ពីកើតប្រជាពលរដ្ឋបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅសាកសួរ ពិនិត្យកោសល្យវិច័យ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ