ត្បូងឃ្មុំ​៖ ការបញ្ចប់​តំណែង​គឺពាក់ព័ន្ធ​ករណី វីដេអូ​ខ្លី​ប​រយៈពេល ១​នាទី និង​៣០​វិនាទី ដែល​ព្រះសង្ឃ​១​អង្គ មាន​ជម្លោះ​ពាក្យសម្តី​នៅក្នុង​សាលារៀន ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ ត្រូវបាន​បែកធ្លាយ​បង្ហោះ​នៅតាម​បណ្តាញ​សង្គម នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៤​បើ​កុំ​តែ​មានការ​បែកធ្លាយ​ក៏​រឿងនេះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ​។​

វីដេអូ​ន មានការ​ចែករំលែក និង​វែកញែក​ជាច្រើន​ហូរហែ​នេះ ករណី​យ៍័​ព្រះសង្ឃ​អង្គ​នេះ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​សិស្សសាលា​បឋមសិក្សា​អ​ញ្ចើ​ម ដោយ​មូលហេតុ សិស្ស​មិនបាន​រើស​ដុំថ្ម ទៅ​ដាក់​ក្នុង​គ្រឹះ​ទីចាត់ការ និង​បណ្ណាល័យ​ដែល​កំពុង​សាងសង់ តាម​ការបញ្ជា​របស់លោក ខណៈ​ព្រះអង្គ ជា​គណៈកម្មការ​មួយរូប​ផងដែរ​នៅក្នុង​សាលារៀន​នេះ​។​​ក្រោយ​ដឹង​រឿងហេតុ​នេះ អាជ្ញាធរខេត្ត បាន​ឲ្យ​ជំនាញ​ពាក់ព័ន្ធ និង​ព្រះ​មន្ត្រី​សង្ឃ រួមគ្នា​ពិនិត្យ និង​ដោះស្រាយ​លើ​រឿងនេះ ជាក់ស្តែង​តាមរយៈ​របាយការណ៍​។​

​លោក ហាក់ ហុន ប្រធាន​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ នា​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​អង្គ​នេះ មានឈ្មោះ​ភិក្ខុ អ៊ុក ម៉ា​ឬ​ទ្ធី ព្រះចៅអធិការ​វត្ត​ឈើទាល​ជ្រុំ (​ហៅ​វត្ត​កូន​ត្មាត​) ស្ថិតក្នុង​ភូមិ​កូន​ត្មាត ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​អ្នកគ្រូ​ម្នាក់​នោះ​មានឈ្មោះ ប៊ុន ឆេង​ឡូត ជានា​យិ​ការរង​នៃ​អនុវិទ្យាល័យ​អ​ញ្ចើ​ម ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ​ដូចគ្នា​។​
​ក្រោយ​មាន​ជម្លោះ ក្នុងអំឡុង​ឆ្នាំ​២០២២ អ្នកគ្រូ ប៊ុន ឆេង​ឡូត បានដាក់​ពាក្យ ប្តឹង​ភិក្ខុ អ៊ុក ម៉ា​ឬ​ទ្ធី ចំនួន​០៣​ចំណុច​៖​ទី​១៖ ជេរប្រមាថ​ទី​២៖ គំរាមកំហែង ប៉ុនប៉ង​ធ្វើ​មនុស្សឃាត ហើយ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​មកលើ​ខ្លួន​។​ទី​៣៖ បង្ក​ភាព​អាណាធិបតេយ្យ​នៅ​កន្លែង​អប់រំ (​សាលា​ក្នុង​ម៉ោង​សិក្សា​) កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤៖៥​នាទី​រសៀល​។​
​ព្រមទាំង​សូម​ទាមទារ​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន ៦០,០០០,០០០​រៀល និង​សុំឱ្យ​ដក​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រះ​តេជគុណ​ព្រះនាម អ៊ុក ម៉ា​ឫទ្ធី ចេញពី​វត្ត​ឈើទាល​ជ្រុំ (​កូន​ត្មាត​) ហើយ​សូម​មន្ត្រី​សង្ឃ​សាលា​អនុគណ រក​យុត្តិធម៌ និង​ដោះស្រាយ​ឱ្យ​អ្នកគ្រូ​។​

​ភ្លាមៗ​០៤​ថ្ងៃ​បន្ទាប់ ពាក់ព័ន្ធ​រឿងនេះ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ព្រះគ្រូ​មធុរ​ធម្ម​រង្សី វ៉ាន ដាវី ព្រះ​អនុគណ​ស្រុក​ត្បូងឃ្មុំ លោក សេង សុខ​ខឿន អភិបាលស្រុក​ត្បូងឃ្មុំ និង​លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ រួមទាំង​អ្នកពាក់ព័ន្ធ បាន​បើក​កិច្ចប្រជុំ​នៅ​សាលាស្រុក​ត្បូងឃ្មុំ បានសម្រេច​សម្របសម្រួល ដើម្បី​បញ្ចប់​បញ្ហា​។​​ក្នុងនោះ ស្នើ​ឲ្យ​អ្នកគ្រូ ប៊ុន ឆេង​ឡូត ដក​ពាក្យបណ្តឹង បន្ទាប់មក​នឹង​ចាត់វិធានការ​រួមមាន​៖​ទី​១៖ បញ្ចប់​តំណែង​ភិក្ខុ អ៊ុក ម៉ា​រឹទ្ធី ពី​ចៅអធិការ​វត្ត ឈើទាល​ជ្រុំ​ទី​២៖ និមន្ត​ចេញពី​វត្ត ឈើទាល​ជ្រុំ (​ហៅ​កូន​ត្មាត​) ទៅ​គង់នៅ​វត្ត គី​រី​រស្មី (​ហៅ​ចុង​អូរ​) ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ វិញ​។

​ទី​៣៖ ចំពោះ​គណៈកម្មការ លោក​អាចារ្យវត្ត​នេះ ត្រូវ​រៀបចំ​សមាសភាព​ថ្មី​ឡើងវិញ បន្ទាប់ពី​ការតែងតាំង​ព្រះចៅអធិការ​ថ្មី​រួច​។​​ទី​៤៖ មន្ត្រី​សង្ឃ​សាលា​អនុគណ​ស្រុក​ត្បូងឃ្មុំ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចុះ​ធ្វើបញ្ជី​សារពើភ័ណ្ឌ​របស់​វត្ត ឈើទាល​ជ្រុំ (​ហៅ​កូន​ត្មាត​) ឲ្យ​បាន​មុន​ថ្ងៃ​ដែល​ភិក្ខុ អ៊ុក ម៉ា​រឹទ្ធី និមន្ត​ចេញពី​វត្ត​។​​លោក ហាក់ ហុន ឲ្យ​ដឹង​ទៀតថា ដោយសារ​អ្នកគ្រូ ប៊ុន ឆេង​ឡូត មិន​ព្រម​ដក​ពាក្យបណ្តឹង ហើយ​បន្ត​ទៅកាន់​តុលាការ ក៏​ផុត​ដែន​សមត្ថកិច្ច​មន្ទីរ​ធ​ម្មការ និង​អនុគណ​ស្រុក ក្នុងការ​សម្រួល​ដោះស្រាយ រឿងហេតុ​ក៏​បន្ត​អូសបន្លាយ​រហូតមកដល់​ពេលនេះ​។​​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹងថា ភ្លាមៗ​ក្រោយពី​ផ្ទុះ​រឿង​ជាថ្មី​នេះ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤ អាជ្ញាធរ​ស្រុក និង​ព្រះ​មន្ត្រី​សង្ឃ​ស្រុក បាន​បើក​កិច្ចប្រជុំ រហូតដល់​ថ្ងៃទី​១៨ ខែឧសភា ក៏​សម្រេច​បញ្ចប់​តំណែង​ភិក្ខុ អ៊ុក ម៉ា​រឹទ្ធី ពី​ចៅអធិការ​វត្ត​ឈើទាល​ជ្រុំ និង​និមន្ត​ចេញពី​វត្ត ទៅ​គង់នៅ​អនុគណ​ស្រុក​ត្បូងឃ្មុំ​វិញ ដើម្បី​បញ្ចប់រឿង​ផងដែរ​។៕មភ

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ