ខេត្តបាត់ដំបង ៖ ខ្លោងទ្វារ បុរាណ មួយ កន្លែង ដែល មាន អាយុកាល ជិត ១០០ ឆ្នាំ ឈ្មោះ « ខ្លោងទ្វារ ដំណាក់ ហ្លូ ង » មាន ទីតាំង ជាប់ ចិញ្ចើម ផ្លូវជាតិ អតីត លេខ ១០ ស្ថិត ក្នុង ក្រុង -ខេត្តបាត់ដំបង ដែល ប្រជាពលរដ្ឋ ខ្មែរ គ្រប់ ជំនាន់ មាន ជំនឿ យ៉ាង មុតមាំ ថា ខ្លោងទ្វារ នេះ មាន « បារមី ខ្លាំងពូកែ ស័ក្តិសិទ្ធិ » រហូត អាជ្ញាធរ ឬ មន្ត្រី ជំនាញ មិន ហ៊ាន ប៉ះពាល់ទេ ។
សូមបញ្ជាក់ថា ៖ បើ ទោះជា សព្វ ថ្ងៃនេះ ខ្លោងទ្វារ នេះ ស្ថិត ចំ ទ្រូងផ្លូវ ក្នុង គម្រោង ដែល កំពុង សាងសង់ ថ្មី ក្តី តែ អាជ្ញាធរ សុខចិត្ត ធ្វើ ផ្លូវ វាង ហើយ បាន រក្សា ទុក ខ្លោងទ្វារ បុរាណ នេះ ជាទី សក្ការៈបូជា សម្រាប់ ប្រជាពលរដ្ឋ ដែល មាន ជំនឿ ថែម ទាំង រៀបចំ កែ លម្អ ធ្វើ ជា សួនច្បារ ទៀត ផង ។
ប្រជាពលរដ្ឋ ខ្មែរភាគច្រើន បាន ជឿ លើ បារមី ដែល ថែរក្សា គ្រប់គ្រង ខ្លោងទ្វារ « ដំណាក់ ហ្លួង » នេះ តែង អុជ ធួ ប បន់ស្រន់ សុំ សេចក្ដីសុខ សប្បាយ ឬ ធ្វើ ពិធី បន់ស្រន់ ផ្សេង ៗ ទៅ តាម ជំនឿ របស់ ពួក គេ ដែល ពួក គេ មាន បំណង ។
ប្រជាពលរដ្ឋ ដែល បាន អុជ ធួ ប បន់ស្រន់ ឬ ធ្វើ ពិធី ផ្សេង ៗ សុទ្ធតែ បាន អះអាង ថា « ក្រោយ បន់ស្រន់ បារមី ខ្លោងទ្វារ ដំណាក់ ហ្លួង ពិតជា ពួ កែ ស័ក្តិសិទ្ធិ មែន » ។ មិន ត្រឹមតែ អ្នកមាន ជំនឿ ខាង ផ្លូវ ង ងឹត ទេ ដែល មាន ជំនឿ យ៉ាង មុតមាំ ទៅ បារមី ខ្លោងទ្វារ ដំណាក់ ហ្លួង នេះ សូ ម្បី អ្នក ញៀន នឹង ល្បែង កន្ទុយលេខ ( ឆ្នោត ) ក៏ ធ្លាប់ ផ្អើល ភ្លូក ទឹក ភ្លូក ដី នាំ គ្នា ទៅ ដុះ អង្អែល ខ្លោងទ្វារ បុរាណ នេះ សុំ លេខ ឆ្នោត ចាក់ ត្រូវ ស្ទើរ គ្រប់ ៗ គ្នា ។ ចំណុចនេះ យើងមិនមែនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ លែងល្បែងសុីសងជាអំពើខុសច្បាប់ទេ ប៉ុន្តែគាត់មានជំនឿលើបរមី ។
សូមបញ្ជាក់ថា ៖ ក្រុងបាត់ដំបង មានវត្ត ៣១ កន្លែងវត្តខ្លះអាយុរាប់សតវត្ស ក្លាយជា បេតិកភណ្ឌជាតិ។
ខេត្តបាត់ដំបង មានប្រវត្តិអតីតកាលដ៏គួរឲ្យ ចាប់អារម្មណ៍ជាច្រើន។ ជាខេត្តគោលដៅ ទេសចរណ៍ ដ៏សំខាន់មួយ ខេត្តបាត់ដំបង មានភាពទាក់ទាញក្រៅពីសំបូរ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ក៏ មានសំណង់អគារចាស់ៗ និងផ្ទះបុរាណជា ផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត។
វត្តចំណាស់ៗក្នុងខេត្តបាត់ដំបងមានដូចជា វត្តសំរោងក្នុង វត្តឥន្ទ្រាធិបតីធារាមហៅ វត្ត សង្កែ វត្តមុនីរតនា រាមហៅវត្តកែវ វត្ត កណ្តាល វត្តពោធិ វាលវត្តពិភិទ្ធារាម វត្ត កំផែង វត្តគរ វត្តដំរីស និងវត្តឈើខ្មៅ ជាដើម ដែលវត្តទាំងនេះមានអាយុកាល រាប់រយឆ្នាំមកហើយ៕