ខេត្ត​ព្រះសីហនុ​៖​ យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ ៥៨៤ ​ចុះថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២៤ មាន​ជនត្រូវចោទ៤នាក់ មានខ្លួន១នាក់ ឈ្មោះ PENG XIONG FENG ហៅ AH FENG ភេទប្រុស និងគេចខ្លួន៣នាក់ ឈ្មោះ HU MING PING ភេទប្រុស ឈ្មោះ DA BI ភេទប្រុស ឈ្មោះ XIAO LONG ភេទប្រុស ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទល្មើស​ផលិត ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសមគំនិត ប្រព្រឹត្តនៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ តំណាង​អយ្យការ​ដក​ហូត​បាន​វត្ថុតាង​​​គ្រឿងញៀន​ទម្ងន់ជាង ​៥៨គីឡូក្រាម។​

អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ សាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៥៨៤ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទដូចខាងក្រោម៖

១- ឈ្មោះ PENG XIONG FENG ហៅ AH FENG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ពីបទ ផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៩ កថាខណ្ឌ៥ ចំណុចទី៤, មាត្រា៤០ កថាខណ្ឌ៧ ចំណុចទី៤, មាត្រា៤៧ កថាខណ្ឌ៤ ចំណុចទី១ និងមាត្រា៤៨ កថាខណ្ឌ៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

២- ឈ្មោះ HU MING PING ភេទប្រុស ជនជាតិចិន (គេចខ្លួន)

៣- ឈ្មោះ DA BI ភេទប្រុស ជនជាតិចិន (គេចខ្លួន)

៤- បក្ខពួកពីបទ សមគំនិតក្នុងអំពើផលិតដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៩ កថាខណ្ឌ៥ ចំណុចទី៤, មាត្រា៤០ កថាខណ្ឌ៧ ចំណុចទី៤, មាត្រា៤៧ កថាខណ្ឌ៤ ចំណុចទី១ និងមាត្រា៤៨ កថាខណ្ឌ៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

៥- ឈ្មោះ XIAO LONG ភេទប្រុស ជនជាតិចិន (គេចខ្លួន)​ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌ៧ ចំណុចទី៤ និងមាត្រា៤៨ កថាខណ្ឌ៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។

បន្ទាប់ពីបានសួរយកចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ព្រះសីហនុ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន០១នាក់ ឈ្មោះ PENG XIONG FENG ហៅ AH FENG ខាងលើ ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធី។ ដោយឡែកជនត្រូវចោទឈ្មោះ HU MING PING, ឈ្មោះ DA BI, ឈ្មោះ XIAO LONG និងបក្ខពួក ដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរនឹងមានចំណាត់ការបន្តទៅតាម នីតិវិធីច្បាប់៕នវ

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ