យោងតាមអ្នកស្រាវជ្រាវទីផ្សារ DKRA Group បានឱ្យដឹងថា កៅសិបភាគរយនៃគម្រោងខុនដូនៅក្នុងប្រទេសវៀតណាម មិនមានការលក់នៅក្នុងត្រីមាសទី១ ដោយសារតម្រូវការបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។
របាយការណ៍អ្នកស្រាវជ្រាវខាងលើបានបញ្ជាក់ថា បើទោះបីជាមានចំនួនខុនដូថ្មី 4,800 យូនីត ត្រូវបានដាក់ឱ្យដំណើរការលកក៏ដោយ ប៉ុន្តែមានតែ 64 ឬ 1% ប៉ុណ្ណោះដែលត្រូវបានលក់ចេញ។
យូនីតថ្មីភាគច្រើនបានមកពីគម្រោងដែលមានស្រាប់នៅភាគកណ្តាល និងភាគខាងត្បូងវៀតណាម៖ Quang Nam, BinhDinh, Khanh Hoa, Binh Thuan និង Ba Ria-Vung Tau។
របាយការណ៍មួយទៀតរបស់សមាគមអ្នកអចលនទ្រព្យវៀតណាមបានបង្ហាញថាក្នុងត្រីមាសទីមួយមានខុនដូ 10,000យូនីតត្រូវបានដាក់ឱ្យដំណើរការលក់ ប៉ុន្តែមានតែ 1.6%ប៉ុណ្ណោះដែលត្រូវបានលក់ចេញ។
ទោះជាយ៉ាងណាក៏ដោយ តម្លៃនៅតែមានកម្រិតខ្ពស់ជាមធ្យម 180 លានដុងក្នុងមួយម៉ែត្រការ៉េនៅភាគកណ្តាល និង 155 លានដុងនៅភាគខាងត្បូង។
លោក Mauro Gasparotti នាយកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Hotels Asia-Pacific បាននិយាយថា តម្រូវការខុនដូបានកើនឡើងក្នុងកំឡុងឆ្នាំ 2016-2019 នៅពេលដែលយូនីតថ្មីចំនួន 12,000 ត្រូវបានបើកដំណើរការជារៀងរាល់ឆ្នាំ។
អ្នកក្នុងឧស្សាហកម្មនិយាយថាតម្រូវការខុនដូទាបនឹងបន្តអូសបន្លាយពេញមួយឆ្នាំ៕