យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មន្ត្រីអាមេរិកអនាមិកម្នាក់បាននិយាយថា ទាហានដែលរុស្ស៊ីចាប់បាននោះឈរជើងនៅកូរ៉េខាងត្បូង។ មន្ត្រីអាមេរិកម្នាក់ទៀតបាននិយាយថា ទាហានត្រូវបានគេចោទប្រកាន់ថាបានប្លន់ស្ត្រីម្នាក់។
កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា មន្រ្តីអាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទាហានរូបនោះឈរជើងនៅមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានចោទប្រកាន់ថាបានធ្វើសកម្មភាព លួចពីស្ត្រីម្នាក់។ ខាងកងទ័ពអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតទេជុំវិញការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរសើបនៃបញ្ហា។ ប៉ុន្តែថាទីក្រុងមូស្គូបានជូនដំណឹង មកកាន់ក្រសួងការបរទេសអាមេរិកហើយអំពីការឃុំខ្លួនទាហានរូបនោះ ដោយអនុលោមតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងនៃស្ថានកុងស៊ុល។ ទោះយ៉ាងនេះក្តី ស្ថាន
ទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។
បើតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុករបស់រុស្ស៉ី Izvestia ទាហានដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានមកជួបស្ត្រីម្នាក់ដែលស្គាល់គ្នាតាមអ៉ីនធើណិត ដោយស្រ្តីរូបនោះជាអ្នកមកពីទីក្រុងកំពង់ផែ Vladivostok ភាគខាងកើតបំផុតនៃប្រទេសរុស្ស៉ី។ Izvestia បានឱ្យដឹងទៀតថា គូស្នេហ៍ទាំង២នាក់បានរួមរស់នៅជាមួយគ្នាបានមួយរយៈ ហើយថាទាហានអាមេរិកខាងលើបានលួចលុយស្ត្រីរូបនោះ ២១៩៦ដុល្លារ។ តែសេចក្ដីរាយការណ៍នេះមិនទាន់អាចផ្ទៀងផ្ទាត់បាននៅឡើយទេ៕