ខេត្តបន្ទាយមានជ័យ៖ ភ្លៀង ខ្យល់ ផ្គររន្ទះបានធ្វើឱ្យផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាតកាលពីរសៀលម៉ោង៤និង៤០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថាៈមុនកើតហេតុគេឃើញមេឃមីរខ្មៅដេរដាសមានស្នូរផ្គរផាំងៗ ផ្លេកបន្ទោភ្លែតៗលាយឡំជាមួយខ្យលបក់បោកយ៉ាងខ្លាំង បក់ប៉ះផ្ទះពលរដ្ឋជាច្រើនខ្នង ខ្លះបេុីងរបើកដំបូលស័ង្កសី ចំណែកមួយភាគទៀតខួចខាតស្ទើរទាំងស្រុង។
ក្នុងហេតុការនោះគេឃើញមានសមត្ថកិច្ចគ្រប់ស្ថាប័នចុះជួយរុះរើនិងខ្លះទៀតជញ្ជូនសម្ភារទុកដាក់ដើម្បីជួសជុលលំនៅឋានឡើងវិញ។
ជុំវិញករណីនេះដែរលោកអភិបាលស្រុកថ្មពួកឯម សុខា មានប្រសាសន៌តាមទូរស័ព្ទថាៈផលប៉ះពាល់ដោយភ្លៀង ផ្គរខ្យល់កន្ទ្រាក់ខ្លាំងមានចំនួន២ឃុំ ទី១គឺឃុំគំរូនិងទី២ឃុំថ្មួពួក ហើយដែលមានផល់ប៉ះពាល់ខ្លាំងគឺនៅទីប្រជុំជន ។
លោកបញ្ញក់ថាៈចំពោះឃុំគំរូមានចំនួនប្រមាណ៥ទៅ៦ខ្នងផ្ទះដោយគ្រាន់តែខ្យល់វាយរបើកដំបូលស័ង្កសីតែប៉ុណ្ណោះ។ ចំពោះនៅឃុំថ្មពួកវិញមានចំនួនប្រមាណ១២ខ្នងផ្ទះ តែផលប៉ះពាល់ធ្ងន់ធ្ងរមានចំនួនតែ២ខ្នងផ្ទះប៉ុណ្ណោះក្រៅពីនោះខ្យល់វាយរបើកដំបូលសង្ក័សី។ ក្រោយពីទទួលព័ត៌មានអំពីបញ្ហាខ្យល់កន្ត្រាក់វាយប្រហារផ្ទះពលរដ្ឋភ្លាម ក្រុមការងារនិងកងកម្លាំងសមត្ថកិច្ចមានទាហាន នគរបាលនិងមួយផ្នែកទៀតជាកម្លាំងរបស់គណៈបញ្ជាការស្រុកបានរួមគ្នាចុះជួយប្រមូលសម្ភារទុកដាក់ឲ្យពួកគាត់បណ្ដោះអាសន្ន ពីព្រោះយប់កាន់តែជ្រៅ រង់ចាំថ្ងៃស្អែកថ្ងៃទី៦ខែឆ្នាំដដែលកងកម្លាំងចម្រុះនឹងចុះជួសជុលផ្ទះរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ឡើងវិញ៕