ភ្នំពេញ ៖ ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត និងបានបាញ់សម្លាប់ ជនរងគ្រោះម្នាក់ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ចំណែកជនសង្ស័យ ក៏បានបាញ់សម្លាប់ ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក។ បើតាមប្រភពបានបង្ហើបឱ្យដឹងថា ៖ មានជនរងគ្រោះជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ម្នាក់ ភ័យពេកលោតចុះទៅជុងរបងដែកបណ្ដាលឱ្យរបួសក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត ។
សូមបញ្ជាក់ថា ៖ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីចោរម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ រួចហើយបានភ្ជង់អ្នកបើកឡាន ឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ! ពេលនោះ ដោយមានការប្រតាយប្រតប់គ្នា ជនល្មើសដែលមានម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង!
បន្ទាប់មក ខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់! ព័ត៌មាននេះត្រូវបានកម្លាំងអាវុធហត្ថដឹង ហើយក៏ចាប់ផ្តើមឡោមព័ទ្ធ ក៏ជនល្មើសបាញ់សម្លាប់ខ្លួនឯងតែម្តង! ប្រភព នគរវត្ត
ដោយឡែកកញ្ញា សុខ លីន តារា TikTok និងជា BA ឲ្យក្រុមហ៊ុននេះ ភ័យពេក ក៏លោតពីលើផ្ទះបណ្តាលឲ្យជុងចំក រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ! នៅពេលនេះកម្លាំងអាវុធហត្ថកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់! ។
សូមជម្រាបជូនថា ៖ ចំពោះព័ត៌មានលម្អិតពីសមត្ថកិច្ច មិនទាន់បញ្ជាក់ឬមានរបាយការណ៍ជាផ្លូវការនៅឡើយ អាចសមត្ថកិច្ចកំពុងដំណើរការនីតិវិធីស្រាវជ្រាវតាមជំនាញ៕