ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ម្នាក់ បានកើតឡើងចំនួន ០៣លើក។ ដូច្នេះគោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ បានកើតឡើងចំនួន ០៣លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ០១នាក់ (ស្រី ០០នាក់), រងរបួសធ្ងន់ ០១នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០០នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ មិនគោរពសិទ្ឋិ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់)និង ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០២នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់)។
ជាមួយគ្នានោះ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ៕