ខេត្តបាត់ដំបង៖ ដូចពាក្យស្លោកថា “ត្រីឆ្ដោមិនស៉ីកូនខ្លួនឯងទេ “ កម្លាំងនគរបាលស្រុកបវេល បានចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនឪពុកចិត្តតិរច្ឆានម្នាក់ សូម្បីតែកូនស្រីបង្កើតក៏ហ៊ានរំលោភ រហូតបានសម្រេចចំនួនបីលើក។ នេះបេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបវេល បានឱ្យដឹងថា មានករណីរំលោភសេពសេន្ថវៈ មួយកើតឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ក្នុងភូមិសាស្ត្រភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវ:ជាមួយកូនស្រីបង្កើតឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ បានសម្រេចចំនួន០៣លើក៖
-លើកទី០១ នៅដើមខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី នៅលើផ្ទះជនសង្ស័យ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី០២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង០០នាទី នៅចំណុចមាត់ស្រះ ស្ថិតនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី០៣ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វេីការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភសេពសេន្ថវៈ លើជនរងគ្រោះ ឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបវេល នៅព្រឹកថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ចូនជនសង្ស័យមកការិយាល័យជំនាញខេត្ត ដើម្បីបន្តតាមនីតិវិធី៕