មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ តាមប្រភពពីសាក្សីឃើញផ្ទាល់ឲ្យដឹងថា: ឡានម៉ាកហាយឡែនឌើ បើកបរពីទិសខាងកើត ឯម៉ូតូបើកបរពីទិសខាងលិច មកដល់ចំណុចក្បាលស្ពានសា្រប់តែលន់ឮស្នូរផាំងប្រាវ មើលទៅឃើញឡានបុករះកណ្តាលស្ពាន មនុស្សផ្លោងធ្លាក់ក្រោមស្ពាន ម៉ូតូផ្លោងចម្ងាយជិត១០០ម៉ែត្រ រីឯរថយន្តផ្ទប់ជាប់នឹងក្បាលស្ពាន បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ទាំងម៉ូតូ ទាំងឡាន ។
ហេតុការកើតឡើង វេលាម៉ោង ២០,៣០នាទីយប់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្បាលស្ពានវត្តគរ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាតដំបង ។
ម៉ូតូម៉ាកស្គប់ពី សេរី ០១៨ ព៏ណស ផ្លាកលេខ បាត់ដំបង 1AR.8089 បើកបរដោយ ឈ្មោះ មូន ចាន់សា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិវត្តតមុិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
រថយន្តប្រភេទទេសចរណ៍ម៉ាកហាយឡែនឌើ high lander ព៏ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL.1648 បើកបរដោយឈ្មោះ ម៉ម សូត្រា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកម្មករ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ូលីស ចរាចរណ៍ស្រុកសង្កែឃាត់ខ្លួនតៃកុងឡាន បានភ្លាមៗ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជូនបន្តទៅតុលាខេត្ត ដើម្បីអនុវត្តន៍ តាមនីរិវិធីច្បាប់ ៕ ដោយ: វុទ្ធី