ប៉ោយប៉ែត:> វង់ល្បែងអាប៉ោងដ៏ធំ កំពុងបើកលែងយ៉ាងគគ្រឹកគគ្រែង ដោយអត់ខ្លាច អត់ខ្វល់សម
ត្ថកិច្ចខាងណាមកចាប់ឡើយ ព្រោះអ្ន្កបើកបាន
ប្រាប់ថា គាត់បានរត់ការ សែនព្រេនជូនអាជ្ញាធ
រនិងសមត្ថកិច្ចរួចរាល់ហើយ។
កន្លែងបនល្បែងអាប៉ោងនេះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មេបនល្បែងឈ្មោះគុចជាង(តាស្វិត)។
យោងតាមប្រភពបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំ ឡាន ម៉ូតូ ខ្សែក ទូរស័ព្ទ ប្លង់ដី ប្លង់ផ្ទះ ទាស់ទេងឈ្លោះប្រកែកបែកបាក់
ប្រពន្ធកូនក៍មាន។
ពលរដ្ឋនៅតំបន់នោះ បានប្រាប់ថាទោះជាលេងហ៊ោរកញ្ជ្រៀវ ស្រែកផ្អើលទាំងភូមិយ៉ាងណា ក៍មេភូមិ មេសង្កត់ ឬមេប់ុស្តិ៍ គេអត់ខ្វល់ទេ។
ប្រភពបានអោយដឹងថា បនល្បែងនេះ អ្នកបើក គេបានបង់ជូនលោកអធិការក្រុងប៉ោយប៉ែត មេប៉េអិមក្រុង មេប៉ុស្តិ៍និមិត្តរូចស្រេចហើយ ចឹងអ្នកទៅលេងអស់បារម្ភដែរ។
លោកភ័ក្រ មេប៉ុស្តិ៍និមិត្តបានបានបញ្ជាក់តាមទូរស័ព្ទថា តេីឃេីញកំពុងលេងទេ សូមផ្ញេីរូបភាពមេីលផង៕